បណ្តាញសង្គម

កីឡាករក្លឹប Valencia ៥នាក់រកឃើញមានវីរុសកូរ៉ូណា

កីឡាកររបស់ក្លឹប Valencia ៥នាក់ និងបុគ្គលិកផ្សេងទៀត ត្រូវបានពិនិត្យរកឃើញមានវិជ្ជមានវីរុសកូរ៉ួណា ប៉ុន្តែក្លឹបបានបញ្ជាក់ថា ពេលនេះសុខភាពរបស់ពួកគេមិនធ្ងន់ធ្ងរទេ។

ខ្សែការពាររបស់ Valencia និងជម្រើសជាតិអាហ្សង់ទីន Ezequiel Garay បានក្លាយជាកីឡាករនៅ La Liga ដំបូងដែលប្រកាសមានផ្ទុកវីរុសកូរ៉ូណាកាលពីយប់មិញ។

ប៉ុន្តែនៅប៉ុន្មានម៉ោងបន្ទាប់ កីឡាកររបស់ Valencia ៤នាក់ផ្សេងទៀតមានទាំង Eliaquim Mangala ដែរនោះ ត្រូវបានរកឃើញវីរុសដូចគ្នា។ អេស្ប៉ាញជាប្រទេសទីពីរក្នុងតំបន់អឺរ៉ុបដែលមានការរាតត្បាតខ្លាំងជាងគេ បន្ទាប់ពីអ៊ីតាលី ហើយគ្រោងប្រកាសបិទប្រទេសនៅថ្ងៃច័ន្ទនេះ។

លីគកំពូលរបស់អេស្ប៉ាញ La Liga បានប្រកាសផ្អាកកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកីឡាកររបស់ Real Madrid ត្រូវបានដាក់ដោយឡែក៕