បណ្តាញសង្គម

កីឡាករ Juventus ដែលឆ្លងកូរ៉ូណាចេញមកប្រាប់ពីស្ថានភាពខ្លួនពេលនេះ

ខ្សែការពាររបស់ក្លឹប Juventus កីឡាករ Daniele Rugani បានចេញមកនិយាយថា ពេលនេះគេសុខសប្បាយទេ ក្រោយធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា។

Rugani ត្រូវបានតេស្តវិជ្ជមានសម្រាប់មេរោគ Covid-19 ប៉ុន្តែវាមិនបានបង្ហាញរោគសញ្ញាណាមួយឲ្យដឹងឡើយ។ នេះបើតាមក្លឹប Juventus ប្រកាសកាលពីម្សិលមិញ។

ករណីឆ្លងមួយនេះបានធ្វើឲ្យសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA សម្រេចចិត្តផ្អាកការប្រកួតរវាង Juventus ជាមួយ Lyon នៃពានរង្វាន់ Champions League នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

យ៉ាងណានៅប៉ុន្មានម៉ោងមុន Rugani បានចេញមកប្រាប់ពីស្ថានភាពខ្លួនលើបណ្ដាញសង្គម Twitter ថា៖ "គ្រប់គ្នាប្រាកដជាបានអានព័ត៌មាន ដូច្នេះខ្ញុំចង់ប្រាប់ទៅអ្នកដែលបារម្ភពីខ្ញុំថា ខ្ញុំមិនអីទេ។ ខ្ញុំជំរុញឲ្យអ្នកទាំងអស់គ្នាគោរពនៃការថែខ្លួនឲ្យល្អ”៕