Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនជួបគ្នាកម្មវិធីខ្សែក្រវាត់ ឪពុក សេរីវណ្ណថង សរសើរ ទួនប៉េ ជាកីឡាករខ្ញីចាស់

  • បោះពុម្ព

ឪពុករបស់ ឈិត សេរីវណ្ណថង សរសើរមិនដាច់ពីមាត់អំពីសមត្ថភាពដ៏ល្អរបស់កីឡាករខ្លាចាស់ ទួនប៉េ មុនការប្រកួតមកដល់រវាងកូនប្រុសរបស់លោក និងអ្នកលេងគុនថៃរូបនេះដើម្បីដណ្ដើមកៅអីជាបន្តកម្មវិធីខ្សែក្រវាត់របស់សង្វៀន CNC ។

កីឡាករ ឈិត សេរីវណ្ណថង នឹងត្រូវប៉ះខ្លាចាស់ ទួនប៉េ នៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះហើយលើសង្វៀន CNC ក្នុងកម្មវិធីជម្រុះវគ្គទី២ ដើម្បីមានឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ ។

ចំណែកការប្រកួតជម្រុះ១គូទៀតនោះគឺ ឡុង ជិន ប៉ះកីឡាករថៃ ដើម្បីរកអ្នកឈ្នះឡើងទៅផ្ដាច់ព្រ័ត្រវគ្គទី២ នេះ ដូចគ្នា។ លោក ឈុត សេរី ឪពុករបស់ សេរីវណ្ណថង បានឲ្យដឹងថា បើនិយាយពីសមត្ថភាពរបស់ ទួនប៉េ វិញគឺល្អគ្រប់ទាំងអស់ ជាកីឡាករចាស់វស្សាមែនប៉ុន្តែក្បាច់ស្នៀតវិញនៅតែល្អ។

មួយវិញទៀតនោះអ្នកលេងគុនថៃរូបនេះគឺល្អដើរបុក ដូច្នេះបើកីឡាករដែលមានកម្លាំងខ្សោយជាងគឺយ៉ាប់របស់ខ្ញីចាស់ម្នាក់នេះហើយ។ ចំពោះការហ្វឹកហាត់របស់កូនប្រុសលោកវិញ គ្រូប្រចាំក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបងខាងលើនេះបញ្ជាក់ថា បានហាត់យូរដែរហើយ ប៉ុន្តែមិនបានពេញលេញដូចមុននោះទេ ដោយសារតែជាប់រៀននៅសកលវិទ្យាល័យ។

សម្រាប់ការប្រកួតលើកនេះ ឪពុករបស់ វណ្ណថង សង្ឃឹមត្រឹមឈ្នះ ៥០% ។ រំលឹកដែរថា សម្រាប់ការជម្រុះវគ្គទី២ នៃកម្មវិធីកម្ពុជាជើងឯកសង្វៀនគុនខ្មែរនេះគឺមានខ្មែរ២រូប ថៃ២រូប ត្រូវប្រកួតនាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ២០២០។

ឈិត សេរីវណ្ណថង ប៉ះ ទួនប៉េ និង ឡុង ជិន ប៉ះ បាប់ផៃរី អ្នកដែលឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្របន្តទៀតដើម្បីក្លាយជាជើងឯកវគ្គ២ រួចបានឡើងទៅវគ្គដណ្ដើមខ្សែក្រវាត់ជាមួយ ធន់ មករា ដែលជាជើងឯកប្រចាំវគ្គមុន៕