បណ្តាញសង្គម

មក​មើល​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​នៅ​ Premier League របស់​ខ្សែ​ប្រយុទ្ធ​ Burnley

បើទោះជា Premier League ធ្វើការផ្អាកមួយរយៈពេលធំដោយសារបញ្ហារីករាលដាលនៃវីរុសកូរ៉ូណាក៏ដោយប៉ុន្តែក្របខ័ណ្ឌនេះនៅតែបន្តផ្ដល់ពានរង្វាន់ប្រចាំរបស់ខ្លួនជាធម្មតា។

សម្រាប់ខែកុម្ភៈកន្លងទៅ ជយលាភីកីឡាករឆ្នើមបានទៅលើ Bruno Fernandes របស់ Manchester United។ ខ្សែបម្រើរូបនេះបង្កើតឲ្យមានគ្រាប់បាល់៥ (ស៊ុត២ និងបញ្ជូន៣) កាលពីខែមុន។

\អ្នកចាត់ការឆ្នើមវិញបានទៅលើ Sean Dyche របស់ Burnley ក្រោយលោកដឹកនាំពេញមួយខែមិនចាញ់សោះ។ ដោយឡែកគ្រាប់បាល់ល្អបំផុតបានទៅលើ Matej Vydra របស់ Burnley បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិឆេកស៊ុតបញ្ចូលទីយ៉ាងល្អជួយក្រុមយកឈ្នះ Southampton កាលពីថ្ងៃទី១៥កុម្ភៈ៕