បណ្តាញសង្គម

៤ស្ថានីយទូរទស្សន៍សប្ដាហ៍នេះនឹងបន្តការប្រកួត ប៉ុន្តែបិទមិនឲ្យមានអ្នកចូលទស្សនា

បន្ទាប់ពីធ្វើការប្រជុំព្រឹកមិញនេះរួចមក សហព័ន្ធប្រដាល់គុនខ្មែរអនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន៤បន្តការប្រកួត១សប្ដាហ៍នេះសិន រួមមានទូរទស្សន៍បាយ័ន ទូរទស្សន៍ CNC ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងទូរទស្សន៍ PNN ។

ប៉ុន្តែការប្រកួតនេះត្រូវធ្វើឡើងដោយបិទទ្វាមិនអនុញ្ញាតឲ្យអ្នកគាំទ្រប្រដាល់ចូលទស្សនាផ្ទាល់ឡើយ។ប្រធានសហព័ន្ធគុនខ្មែរ ឯកឧត្តម តែម ម៉ឺន ឲ្យដឹងថា ៤ស្ថានីយខាងលើនេះប្រកួត ១សប្ដាហ៍នេះសិនចាំមើលស្ថានការណ៍ជំងឺ COVIDE-19 នេះជាក់ស្ដែង និងសម្រេចយ៉ាងណាទៀតនៅសប្ដាហ៍បន្ទាប់។

ចំណែកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទូរទស្សន៍ TOWN ពន្យារការប្រកួតបណ្ដោះអាសន្នសិន ។ ការពន្យារការប្រកួតនេះគឺធ្វើទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងជាការការពារសុខសុវត្ថិភាពរបស់អ្នកគាំទ្រប្រដាល់ដែលមកទស្សនាផ្ទាល់៕