បណ្តាញសង្គម

កីឡាករ Barcelona ​ខ្លះ ​មិន​ព្រម​កាត់​ប្រាក់​ខែ​ខ្លះ ​តាម​ការ​ស្នើ​សុំ​នោះ​ទេ​

ថ្នាក់ដឹកនាំក្រុម FC Barcelona បានជួបប្រជុំជាមួយប្រធានក្រុម Lionel Messi និងកីឡាករសំខាន់ៗដទៃទៀត ទាក់ទងទៅនឹងការចង់កាត់ប្រាក់ឈ្នួលខ្លះ ដើម្បីទ្រទ្រង់ក្លឹបអំឡុងពេល Covid-19 នេះ ។

យ៉ាងណាមិញ ក្នុងចំណោមកីឡាករទាំងអស់នោះ មានខ្លះក៏បានយល់ព្រមតាមការស្នើសុំរបស់ក្លឹប ដោយឡែកខ្លះទៀតក៏មិនយល់ព្រមដែរ។ ពួកគេមានហេតុផលថា ក្លឹបបានចំណាយប្រាក់ទិញកីឡាករមិនត្រូវទិញយកជាច្រើនមកហើយ ដូច្នេះលើកនេះក៏មិនគួរកាត់ប្រាក់ឈ្នួលរបស់ពួកគេដែរ។

រឿងនេះហើយ ទើបធ្វើឱ្យក្លឹបតម្រូវឱ្យមានការប្រជុំរកដំណោះស្រាយល្អទាំងអស់គ្នាបន្ដទៅទៀត។ ក្រុម Barcelona កំពុងមានបញ្ហាខ្លះទាក់ទងទៅនឹងការចំណាយ។ ការចង់កាត់ប្រាក់ឈ្នួលក្រុមកីឡាករឈុតធំនេះ ក៏ព្រោះថាប្រភពចំណាយច្រើនបំផុតក្នុងក្លឹបនេះគឺទៅលើក្រុមធំនេះឯង ពោលគឺដល់ទៅ៧០%នៃចំនួនការចំណាយសរុបឯណោះ។

ក្រុម Barcelona មានចំណាយសរុបប្រមាណ៥៩៣លានផោន ហើយប្រាក់៤៦៨លានផោនគឺទៅលើក្រុមបាល់ទាត់៕