បណ្តាញសង្គម

ក្លឹប​នៅ Premier League បន្ត​រក​ឃើញ​កីឡាករ​​តេស្ដ​វិជ្ជមាន Covid-19

កីឡាករមិនបង្ហាញឈ្មោះម្នាក់របស់ក្លឹប Brighton បានធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា ប៉ុន្តែនាយកប្រតិបត្តិរបស់ក្លឹបលោក Paul Barberបញ្ជាក់ថាគេមិនធ្ងន់ធ្ងរទេ។ កីឡាករ៣រូបរបស់ក្លឹប Brighton ត្រូវបានយកទៅធ្វើតេស្ដ បន្ទាប់ពីចេញរោគសញ្ញា Covid-19 ក្នុងនោះរកឃើញម្នាក់មានលទ្ធផលវិជ្ជមាន។

លោក Barcer ដែលសុំមិនបញ្ចេញឈ្មោះកីឡាករបាននិយាយថា អ្នកជំងឺកំពុងតែងថែរក្សាយកចិត្តទុកដាក់ម៉ត់ចត់ ហើយការតេស្ដបានធ្វើឡើយពេលដែលរោគសញ្ញាលេចចេញឡើយ។ ក្រុមកីឡាកររបស់ក្លឹបទាំងអស់បានអនុញ្ញាតសម្រាកពីការហ្វឹកហាត់ពេញម៉ោងទាំងអស់ ដោយត្រូវហាត់កាយសម្បទានៅផ្ទះរបស់ពួកគេ ព្រោះតែវីរុសកំពុងរាតត្បាតខ្លាំង។

ក្លឹប Brighton កំពុងឈរលេខ១៥នៅតារាងពិន្ទុ Premier League មាន២ពិន្ទុលើក្រុមស្ថិតក្នុងតំបន់កាត់ចោល៕