Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dybala ប្រាប់ពីស្ថានភាពខ្លួន ក្រោយរកឃើញ Covid-19 រយៈពេល៤ថ្ងៃ

  • បោះពុម្ព

Paulo Dybala បានប្រាប់អ្នកគាំទ្ររបស់ Juventus ថា គេនិងមិត្តស្រី Oriana Sabatini ស្ថិតក្នុងស្ថានភាពល្អប្រសើរទេ ៤ថ្ងៃបន្ទាប់ពីប្រកាសវិជ្ជមានវីរុសកូរ៉ូណា។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលដែលគេប្រកាសថា មានផ្ទុកមេរោគ Covid-19 ប៉ុន្តែពេលនេះគេបានបង្ហាញខ្លួនក្នុងលក្ខខ័ណ្ឌល្អប្រសើរ។

សរសេរលើគណនី Instagram ដែលជាកន្លែងគេប្រកាសមាន Covid-19 កាលពីថ្ងៃទីទី ២១ ខែ មីនា Dybala សរសេរថា៖ "ពួកយើងមិនអីទេ" ភ្ជាប់ជាមួយរួបលើកដៃ OK។

Paulo Dybala គឺជាកីឡាករទី៣នៃក្លឹប Juventus ដែលរកឃើញវិជ្ជមានកូរ៉ូណា បន្ទាប់ពីខ្សែការពារ Daniele Rugani និងខ្សែបម្រើ Blaise Matuidi។ អ៊ីតាលីជាប្រទេសក្នុងតំបន់អឺរ៉ុបរងការវាយប្រហារពីវីរុសខ្លាំងជាងគេ ពេលនេះមានអ្នកឆ្លង៧៤ ៣៨៦នាក់ ស្លាប់៧ ៥០៣នាក់៕