បណ្តាញសង្គម

Kane នឹង​ចូល​ហ្វឹកហាត់​វិញ​មុន​ Premier League ​ចាប់​ផ្ដើម​ប្រកួត​សារ​ជា​ថ្មី​

Harry Kane បានបង្ហើបឲ្យដឹងថារូបគេស្ថិតក្នុងស្ថានភាព កាន់តែល្អប្រសើរខ្លាំងជាងមុន ក្រោយសម្រាកព្យាបាលរបួសអស់រយៈពេលជាច្រើនខែ។

ដំណឹងនេះផ្ដល់ក្ដីសង្ឃឹមយ៉ាងខ្លាំងដល់ Tottenham Hotspur ដែលកំពុងប្រជែងកៅអី Champions League រដូវកាលក្រោយ ហើយក៏កំពុងជួបវិបត្តិខ្សែប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ។

តាមការប៉ាន់ស្មាន Kane អាចចូលរួមហ្វឹកហាត់ពេញលេញវិញយ៉ាងយូរ ២ ឬ៣សប្ដាហ៍ទៀត ខណៈលីគកំពូលចាប់ផ្ដើមនៅចុងខែមេសា។ ក្រៅពី Harry Kane ក្រុមរហស្សនាមមាន់ខ្នាតមាសនៅសល់ Moussa Sissoko, Son Heung-min និង Steven Bergwijn ដែលសង្ឃឹមអាចជាពីរបួសទាន់ពេល៕