បណ្តាញសង្គម

Barcelona ​ប្រជុំ​រឿង​កាត់​ប្រាក់​ខែ​កីឡាករ ​ព្រោះ​វិបត្តិ Covid-19 ​

ក្រុម FC Barcelona បានបើកការប្រជុំមួយរវាងថ្នាក់ដឹកនាំក្លឹប និងអ្នកតំណាងកីឡាករក្នុងក្រុម ដើម្បីរកដំណោះស្រាយ ដែលកើតឡើងអំឡុងពេល Covid-19 នេះ។

ក្នុងឱកាសជួបគ្នានោះដែរ ថ្នាក់ដឹកនាំក្រុម Barcelona ក៏បានលើកពីការកាត់ប្រាក់ឈ្នួលរបស់កីឡាករផងដែរ។ ប្រភពបានបញ្ជាក់ទៀតថា ប្រធានក្រុមអ្នកមានបុណ្យ ក៏មិនមានអ្វីបដិសេធដែរ ពោលគឺរូបគេយល់ថាកីឡាករទាំងអស់នឹងយល់ពីស្ថានភាពបែបនេះ មានតែបន្ថយប្រាក់ឈ្នួលប៉ុណ្ណោះ ទើបអាចជួយក្លឹបបាន។

ក្លឹប បាល់ទាត់ទាំងអស់មានបញ្ហាច្រើនមែនទែន ក្រោយពីលីគបានសម្រាក និងមិនមានសកម្មភាពអ្វីទាំងអស់។ ទាំងនេះហើយ បានធ្វើឱ្យចំណូលរបស់ក្លឹបបានបាត់បង់ច្រើនមែនទែន ព្រោះទោះជាផ្អាកសកម្មភាពមែន ប៉ុន្តែប្រាក់ឈ្នួលបុគ្គលិក និងកីឡាករទាំងអស់បើកជាធម្មតា៕