Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉ុងណាផា​ ជួប​ ផល​ សោភ័ណ្ឌ​ ២ដង​ចុង​ក្រោយ​គេច​មិន​ផុត​ពី​សន្លប់​

  • បោះពុម្ព

អ្នកលេងគុនថៃ រ៉ុងណាផា ជួបកីឡាករ ផល សោភ័ណ្ឌ កម្ពុជា២ដងចុងក្រោយនេះគេចមិនផុតពីសន្លប់នោះទេ នៅសង្វៀនអាស៊ីអាគ្នេយ៍ និងចុងក្រោយកាលពីថ្ងៃសៅរ៍នេះសន្លប់នៅលើសង្វៀនបាយ័នជាថ្មី។ពេលជួបគ្នាអំឡុងខែធ្នូ ២០១៩ សោភ័ណ្ឌ ហាក់ពិបាកខ្លាំងក្នុងទប់ទល់ជាមួយកីឡាករគុនថៃ រ៉ុងណាផា។

តាំងពីទឹកទី១ រហូតដល់ដើមទឹក៥ អ្នកប្រដាល់ថៃខាងលើនេះព្យាយាមដើរបុកខ្លាំងទៅលើ ផល សោភ័ណ្ឌ។ ប៉ុន្តែនៅទឹកទី៥នោះភ្លាត់ឲ្យ សោភ័ណ្ឌ ដឹងពីកន្លែងឈឺ ដូច្នេះហើយកូនសិស្សលោក ញ៉ូវ ម៉ាក់ ម្នាក់នេះមិនបណ្ដោយឲ្យចប់ទឹកនោះទេ ពោលវ៉ៃផ្ដាច់ត្រឹមនេះតែម្ដង។

ចំណែកការប្រកួតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ អ្នកប្រដាល់ថៃ រ៉ុងណាផា នៅតែរក្សាក្បាច់ដើរបុកដដែល គឺមិនខ្វល់សង្វៀនណា ឬខ្លួនជាភ្ញៀវនោះឡើយ ពោលគឺដឹងតែដើរចូលវ៉ៃរកពិន្ទុ វ៉ៃដៃគូឲ្យសន្លប់ប៉ុណ្ណោះ។

យ៉ាងណាការប្រកួតដែលគ្មានអ្នកទស្សនានេះប្រព្រឹត្តិទៅបានត្រឹម៣ទឹកប៉ុណ្ណោះ ខាងថៃត្រូវខូចជើងបោះបង់ការប្រកួតត្រឹមនេះ។ ផល សោភ័ណ្ឌ ជាអ្នកប្រដាល់មកពីក្លឹបតាឡីដំរីមានរិទ្ធ ត្រូវជាកូនសិស្សលោកព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់។

ប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ ផ្ដួលអ្នកលេងគុនថៃ រ៉ុងណាផា ឲ្យសន្លប់ក្នុងទឹកទី៣៕