Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

La Liga បន្ត​ផ្អាក​រដូវ​កាល​ទៀត​ហើយ ក្រោយ​ស្ថានភាព​មិន​ស្រាកស្រាន្ត

  • បោះពុម្ព

ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga បានចេញសេចក្ដីថ្លែងការណ៍នៅក្នុងថ្ងៃនេះថា ការប្រកួតបាល់ទាត់នៅអេស្ប៉ាញនឹងបន្តពន្យារតទៅទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា គណៈកម្មការសម្របសម្រួលសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ-La ligaបានយល់ព្រមឲ្យផ្អាករដូវកាល រហូតដល់មានការជូនដំណឹងពីអាជ្ញាធរនៃរាជរដ្ឋាភិបាលអេស្ប៉ាញ ក៏ដូចជាអគ្គរដ្ឋបាលនៃរដ្ឋនានាគិតថា ការប្រកួតទាំងនេះនឹងធ្វើឡើង ដោយគ្មានភាពគ្រោះថ្នាក់ដល់សុខភាព។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១២ ខែមីនា La Liga ប្រកាសផ្អាកការប្រកួតចំនួន ២សប្ដាហ៍ ប៉ុន្តែលើកនេះ ការប្រកួតនោះនឹងផ្អាក រហូតដល់ការជូនដំណឹងជាថ្មី។ នៅអេស្ប៉ាញអ្នកឆ្លងជំងឺកូវិដ ១៩ មានចំនួន ៣៣,០៨៩ករណី ជាសះស្បើយចំនួន ៣,៣៥៥ករណី និងស្លាប់ចំនួន ២,១៨២នាក់៕