បណ្តាញសង្គម

មក​ដឹង​ពី​ទំហំ​ទឹក​ប្រាក់ United ត្រូវ​ខាត បើ​មិន​បាន​លេង Pre-Season

Manchester United អាចនឹងខាតបង់ទឹកប្រាក់មួយចំនួន ប្រសិនបើពួកគេមិនបានប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាល (Pre-Season) ដោយសារបញ្ហាវីរុសកូរ៉ូណា។

United នឹងទទួលបានកញ្ចប់ទឹកប្រាក់១៦លានផោនពីការលេង៥ប្រកួត Pre-Season តាមគម្រោងពីខែកក្កដាដល់ដើមខែសីហា។ មើលតាមស្ថានភាពបាល់ទាត់បច្ចុប្បន្ន សូម្បីតែ Euro 2020 ក៏ត្រូវលើកពេលទៅលេងនៅឆ្នាំ២០២១ ដូច្នេះការប្រកួតមុនបើករដូវកាលរបស់ Man Utd អាចនឹងលុបចោលក៏ថាបាន។

United បានទារថ្លៃ៣,២៥លានផោនសម្រាប់មួយប្រកួតដែលដាក់ឈុតដំបូងលេង ហើយការចំណាយបន្ថែមអាចកើនដល់៤លានផោន។ យ៉ាងណាមិញបើតាមអ្នកតំណាងរបស់បិសាចក្រហមបញ្ជាក់ថា មិនទាន់មានការស្មើឲ្យលុបការប្រកួត Pre-Season នៅឡើយទេ។

ប៉ុន្តែគ្រប់យ៉ាងត្រូវរងចាំរហូតដល់ការកំណត់ពេលវេលា បាល់ទាត់អាចត្រលប់បានវិញពេលណា។ តាមគម្រោង Manchester United ត្រូវលេង Pre-Season ជាលើកដំបូងមួយប្រកួតនៅប្រទេសឥណ្ឌា។