Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុម​កីឡា​ជម្រើស​ជាតិ​ឲ្យហាត់នៅផ្ទះ​ខ្លះៗ

  • បោះពុម្ព

ស្ថាប័នកីឡាកំពូលរបស់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិក នៃកម្ពុជា បានចេញសេចក្ដីប្រកាស និងទូន្មានដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ដែលបានសម្រាកអំឡុងពេលជំងឺ COVID-19 កំពុងផ្ទុះឡើងនេះឲ្យងាកមកធ្វើការហ្វឹកហាត់ខ្លះៗឡើងវិញនៅផ្ទះដើម្បីកុំឲ្យធ្លាក់ចុះនូវសមត្ថភាព និងកម្លាំងខ្លាំងពេក។

ដោយសារតែអ្នកភាគច្រើនសម្រាកក្នុងភាពអសកម្មដែលប៉ះពាល់ធ្ងន់ធ្ងរដល់គុណផលកីឡា ឬការចុះខ្សោយយ៉ាងគំហុកនូវសមភាពផ្លូវកាយ និងប្រព័ន្ធភាពផ្សាំចលនាសកម្ម នៃការហាត់ហ្វឹកហ្វឺនកន្លងមកឈានទៅរកផលលំបាកក្នុងការស្ដារឡើងវិញ ដូច្នេះស្ថានប័នកីឡាខាងលើនេះមានសេចក្ដីណែនាំដូចខាងក្រោម៖ ទី១ វិធានការអនាម័យកីឡា ក ជៀសវាងទម្លាប់អាក្រក់បំផ្លាញសុខភាព (ជក់បារី ផឹកស្រា លេង Game ឬ ហ្វេសបុកខ្លាំងពេក) ខ ជៀសវាងរស់នៅក្នុងបរិយាកាសអាប់អួ គ ពិសាអាហារមិនគ្រប់គ្រាន់ ឃ គេងមិនគ្រប់គ្រាន់ ង អនាម័យខ្លួនប្រាណ និងឥរិយាបថថែទាំសុខភាព

 ទី២ រៀបចំកម្មវិធីសម្រាកសកម្មក្នុងកីឡា ក គ្រូបង្វឹក និងគ្រូជំនួយត្រូវពិគ្រោះយោបល់រៀបចំផែនការហ្វឹកហាត់នៅផ្ទះ និងទាក់ទងប្រធានក្រុម កីឡាករ កីឡាការិនី ខ កីឡាករ កីឡាការិនីត្រូវអនុវត្តន៍តាមផែនការរបស់គ្រូ

 ទី៣ ជំនួយស្មារតីក្នុងការតាក់តែងការហ្វឹកហាត់ម្នាក់ឯង ក ដាក់វត្ថុដែលចង់បានក្នុងកម្មវិធីហ្វឹកហាត់ឲ្យបានច្បាស់លាស់ ខ ត្រូវជ្រើសរើសលំហាត់កម្លាំងកាយ និងកម្លាំងបច្ចេកទេសងាយស្រួលក្នុងការដាក់ហ្វឹកហាត់ខ្លួនឯង គ ត្រូវហ្វឹកហាត់ខ្លួនឯងយ៉ាងតិចបំផុត ៣ម៉ោងក្នុងមួយថ្ងៃចែកជាពីរវគ្គ ព្រឹក ល្ងាច បញ្ជាក់ដែរថា សេចក្ដីប្រកាស និងទូន្មានដល់កីឡាករ កីឡាការិនីជម្រើសជាតិរបស់គណៈកម្មាធិការជាតិអូឡាំពិក នៃកម្ពុជានេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ និងបានបង្ហោះនៅលើហ្វេកសបុកផេកផ្ទាល់កាលពីម្សិលមិញ៕