Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​បស់ Man City ម្នាក់​ថា សម​សម្រាប់ Liverpool​ លើក​ពាន​ ប្រសិន​បើ​លីគ​រំសាយ

  • បោះពុម្ព

ខ្សែបម្រើរបស់ក្លឹប Manchester City កីឡាករ Ilkay Gundogan និយាយថា គេគ្មានការតវ៉ាអ្វីទេ សម្រាប់ការឲ្យ Liverpool គ្រងពាន Premier League ប្រសិនបើលីគរដូវកាលនេះត្រូវរំសាយដោយសារការរាតត្បាតវីរុសកូរ៉ូណា។

គ្រប់ការប្រកួតនៅ Premier League ត្រូវផ្អាករហូតដល់ថ្ងៃទី ៣០ ខែ មេសា មូលហេតុព្រោះតែ Covid-19។ សម្រាប់ការផ្អាកនេះអាចនឹងពង្រីកពេលវេលាបន្ថែមទៀត ប្រសិនបើអង់គ្លេសបន្តស្ថិតក្នុងស្ថានភាពអាសន្ន។

ការពិភាក្សាជាច្រើនកើតមានឡើងចំពោះម្ចាស់ពានរដូវកាលនេះ ខណៈដែល Liverpool កំពុងដាច់២៥ពិន្ទុឈរកំពូលតារាងក្នុងលីគ។ ទាក់ទិននឹងរឿងនេះ Gundogan ដែលជាកីឡាកររបស់ City បាននិយាយថា គេគ្មានបញ្ហាទេសម្រាប់ការឲ្យហង្សក្រហមលើកពាន ប្រសិនបើលីគបិទបញ្ចប់។

ក្នុងតារាងពិន្ទុ Liverpool ឈរនៅលេខ១ ដាច់ Man City ដែលជាក្រុមជើងឯកឆ្នាំចាស់២៥ពិន្ទុ។ ការប្រកួតក្នុងលីគនៅសល់៩ប្រកួតទៀតត្រូវលេង៕