បណ្តាញសង្គម

FIFA ​ចង់​ឱ្យ​កីឡាករ​កាត់​ប្រាក់​ខែ​ពាក់​កណ្ដាល អំឡុង​ពេល Covid-19 ​នេះ​

FIFA បានកោះប្រជុំកាលពីពេលកន្លងទៅ ហើយពួកគេក៏បានស្នើដល់កីឡាករបាល់ទាត់ទាំងអស់កាត់ប្រាក់ឈ្នួលពាក់កណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។

ក្លឹបជាច្រើនបានកោះប្រជុំ ដើម្បីដាក់សំណើរទៅខាងភាគីកីឡាករ កាត់ប្រាក់ខែពួកគេពាក់កណ្ដាលសិនអំឡុងពេលមេរោគ Covid-19 កំពុងរីករាលដាលនេះ។ នៅអេស្ប៉ាញ និងអង់គ្លេស មានក្លឹបជាច្រើនបានប្រើយុទ្ធសាស្ត្រនេះហើយ ប៉ុន្តែក្នុងនោះក៏មានកីឡាករមួយចំនួនមិនពេញចិត្តផងដែរ។

ជាមួយការមិនពេញចិត្តនេះ ខាង FIFA ក៏បានចេញលិខិតស្នើឱ្យភាគីកីឡាករយល់ពីស្ថានភាពនេះផង ដើម្បីចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងមេរោគនេះ។

វិស័យបាល់ទាត់រងការប៉ះពាល់ខ្លាំង ហើយក្លឹបមួយចំនួនដែលពឹងតែលើការលក់សំបុត្រចូលរួមទស្សនាការប្រកួតនោះ ក៏នឹងជួបបញ្ហាដែរ ព្រោះពួកគេត្បិតតែមិនមានប្រកួតមែន តែប្រាក់ឈ្នួលកីឡាករនៅបើកជាធម្មតា។

កត្តាខ្លាចក្លឹបក្ស័យធននេះហើយ ទើបបានជា FIFA ចង់ឱ្យកីឡាករទាំងអស់យល់ ហើយព្រមកាត់ប្រាក់ឈ្នួលខ្លះទៅ៕