បណ្តាញសង្គម

អនុសេនីយ៍ត្រី ឃុន ឌីម៉ា ​បរិច្ចាគ​ប្រាក់​ខែ​ខ្លួន​១០​ម៉ឺន ​រយៈ​ពេល​៥​ខែ ​ប្រយុទ្ធប្រឆាំង Covid-19

បើតាមបង្ហោះរបស់ Page Phnom Penh Gendarmerie អនុសេនីយ៍ត្រី ឃុន ឌីម៉ា ជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន១០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អ្នកប្រដាល់ ឃុន ឌីម៉ា ដែលមានការងារជាជំនួយការ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាទទួលបានប្រាក់ប្រមាណជាជាង១០លានដុល្លារហើយដើម្បីចូលរួមប្រយុទ្ធប្រឆាំងមេរោគ Covid-19 ពីសប្បុរសជននានា៕