បណ្តាញសង្គម

គ្មាន​កន្លែង​សម្រាប់ CR7 ឡើយ សម្រាប់​​មិត្ត​រួម​ក្រុម​១១​នាក់​ល្អ​បំផុត​របស់ Giggs នៅ United

Cristiano Ronaldo និង Nemanja Vidic មិនមានឈ្មោះក្នុងបញ្ជីមិត្តរួមក្រុម១១នាក់ល្អបំផុតរបស់ Ryan Giggs នៅ Manchester United ឡើយ។

ក្លឹបបិសាចក្រហមទើបតែបញ្ចេញបញ្ជីឈ្មោះខាងលើ សម្រាប់មិត្តរួមដែលធ្លាប់លេងច្រើនរដូវកាលជាមួយ Giggs និងឈ្នះពានជាមួយគ្នា។ អវត្តមានរបស់ Ronaldo និង Vidic ដោយសារតែមានមិត្តរួមក្រុមផ្សេងទៀតមានគុណភាពជាងពួកគេ។ ក្នុងចំណោម១១នាក់នោះ អ្នកចាំទីត្រូវបានជ្រើសរើស Peter Schmeichel។

នៅខាងមុខគេមានខ្សែការពារ៤រួបរួមមាន Gary Neville, Rio Ferdinand, Mikael Silvestre និង Denis Irwin។ សម្រាប់ខ្សែបម្រើកណ្ដាលមាន Roy Keane, Nicky Butt និង Paul Scholes។ ប្រយុទ្ធខាងលើមាន David Beckham, Ole Gunnar Solskjaer និង Wayne Rooney។ Ryan Giggs គឺជាម្ចាស់កំណត់ត្រាបង្ហាញខ្លួនប្រកួតឲ្យ Man Utd បានច្រើនជាងគេ៩៦៣ប្រកួត។ គេធ្លាប់ឈ្នះពានចំនួន២៥នៅ Old Trafford រួមមាន Premier League ១៣ដងផងដែរ៕