Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើក​ការ​ប្រកួត​ជា​ថ្មី​វិញ​នេះ​ អេ​ ភូថង​ សប្បាយ​ចិត្ត​ជំនួស​សិស្ស​

  • បោះពុម្ព

គ្រូប្រដាល់ប្រចាំសមាគមកីឡាក្រសួងកសិកម្ម លោក អេ ភូថង ថាពិតជាសប្បាយចិត្តខ្លាំងដែលដឹងថាបើកការប្រកួតឡើងវិញតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនបែបនេះ។

លោក អេភូថង បានឲ្យដឹងថា បើនិយាយពីសប្បាយវិញគឺរកអ្វីប្រៀបមិនបាន សប្បាយចិត្តជំនួសសិស្សៗតែម្ដង ព្រោះដោយសារតែពេលផ្អាកនោះម្នាក់ៗពិបាកចិត្ត និងមិនដឹងថាត្រូវទៅណានោះទេ។ ស្របពេលអត់បានឡើងប្រកួតអ្នកភាគច្រើនជួបបញ្ហាជីវភាព បើបានប្រកួតវិញបែបនេះកីឡាករនឹងបានថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារ និងចាយវាយខ្លួនឯងវិញ។

រំលឹកដែរថា ក្នុងពិធីសន្និសីទសារព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី៧ ខែមេសា ២០២០ ម្សិលមិញនេះបានបញ្ជាក់ថាអាចបើកការប្រកួតប្រដាល់ឡើងវិញសម្រាប់ជាការកម្សាន្តដល់ប្រជាពលរដ្ឋដែលត្រូវទស្សនាតាមផ្ទះអំឡុងជំងឺ COVID-19 ប៉ុន្តែបិទមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលមើលផ្ទាល់នោះទេ៕