Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២ប្រភេទ​កីឡា​ដែល​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​ច្រើន​នៅ​ផ្ទះ​អំឡុង​ពេល​ COVID-19

  • បោះពុម្ព

បើតាមការបង្ហោះនៅលើហ្វេសបុកផ្ទាល់ខ្លួនរបស់ប្រមុខដឹកនាំរបស់កីឡាកាយសម្ព័ន្ធ និងកីឡាហែលទឹក ថ្មីៗនេះគេឃើញមានសកម្មភាពជាច្រើនរបស់សិស្សបង្ហាញពីការហ្វឹកហាត់ដោយខ្លួនឯងនៅឯផ្ទះអំឡុងពេលមានជំងឺ COVID-19 ។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធកម្ពុជា នៅលើហ្វេសបុករបស់លោកតែងតែបង្ហោះវីដេអូ និងរូបភាពជាច្រើនបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្សខ្លួនក្នុងការបន្តហ្វឹកហាត់ជាប្រចាំដើម្បីកុំឲ្យធ្លាក់ចុះខ្លាំងពេកនូវសមត្ថភាពក៏ដូចជាបច្ចេកទេសរបស់ខ្លួនអំឡុងពេលមានជំងឺ COVID-19 ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏មិនខុសពីលោក ណយ ផាន់ណា ដែរ ពោលលោកបានបង្ហោះជារូបភាពដែលសិស្សរបស់ខ្លួនបានហ្វឹកហាត់នៅផ្ទះរៀងៗខ្លួននាពេលកន្លងទៅ។

លើសពីនេះទៀតនោះគឺ អគ្គលេខាធិការរូបនេះតែងតែបង្ហោះរូបភាពដែលខ្លួនឯងហ្វឹកហាត់ដើម្បីសុខភាពផងដែរដូចជាជិះកង់ លេងប៉េងពុងជាដើម៕