បណ្តាញសង្គម

ក្មេងប្រុស​ Fan ក្លឹបតោខៀវម្នាក់ ឱ្យ​ឪពុក​កាត់​ម៉ូដសក់ CR7 តែបែរចេញ​ស្តាយ Ronaldo ប្រេស៊ីល

ក្មេងប្រុសគ្រងដោយអាវក្រុមតោខៀវ Chelsea ម្នាក់ចង់កាត់ម៉ូដសក់ដូច Ronaldo ព័រទុយហ្គាល់ ហើយរូបគេក៏បានបង្ហាញរូបឱ្យឪពុក ស្រាប់តែឪពុកបែរជាកាត់សក់ស្តាយរបស់ Robnaldo ប្រេស៊ីល អំឡុងឆ្នាំ២០០២ទៅវិញ។

វីដេអូបង្ហាញថាក្រោយកាត់រួចហើយ ក្មេងប្រុសម្នាក់នេះ បានដើរទៅបន្ទប់ទឹកមើលកញ្ចក់ រួចក៏ខ្ទប់មុខហួសចិត្តស្ដាយក្រោយ ចំណែកឪពុកដែលជាជាងកាត់សក់ក៏ផ្ទុះសំណើចជាខ្លាំង។

វីដេអូនេះបានក្លាយជាវីដេអូដែលមានអ្នកចែកចាយច្រើន (Viral) ចំណែកលោក Jody Morris គ្រូបង្វឹក Chelsea ក៏បានចែករំលែកដូចគ្នា។