Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តោះ! មក​ស្ដាប់​សម្ដី Beckham និង Ronaldo សរសើរ​គ្នា (2)

  • បោះពុម្ព

វីរបុរសប្រេស៊ីល Ronaldo និងអង់គ្លេស David Beckham បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ អំឡុងលេងឱ្យ Real Madrid ឆ្នាំ២០០៣ ដល់ ២០០៧ ហើយលើបណ្ដាញសង្គម Instagram ថ្មីៗនេះ ពួកគេបានសរសើរគ្នាទៅវិញទៅមកអំពីរឿងអតីតកាល។

អតីតខ្សែបម្រើអង់គ្លេស Beckham បាននិយាយទៅកាន់ Ronaldo ថា ៖«មនុស្សខ្ញុំមិនធ្លាប់ឃើញ គឺជាអ្នក។ ពេលអ្នកដើរចូលក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ធ្វើឱ្យខ្ញុំមានទំនុកចិត្តនៅជាមួយក្លឹប»។

ចំណែក Ronaldo ជួយឱ្យប្រេស៊ីលលើកពាន World Cup ឆ្នាំ ១៩៩៤ និង២០០២ បានតប់វិញបែបនេះ ៖«Beckham អ្នកជាមនុស្សអស្ចារ្យ។ សម្រាប់ខ្ញុំ អ្នកជាខ្សែបម្រើកណ្ដាលល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។

បៀបអ្នកប៉ះបាល់ របៀបអ្នកយកបាល់កន្លែងណាក៏បាន ដោយមិនមើលមកខ្ញុំ។ ខ្ញុំគួរអរគុណអ្នក សម្រាប់បាល់ច្រើនគ្រាប់ ដែលអ្នកឱ្យខ្ញុំ»។ David Beckham បានចាកចេញពី Manchester United មកចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ២០០៣ រហូតដល់ ២០០៧។

គេបង្ហាញខ្លួនបាន ១១៦ប្រកួត រកបាន ១៣គ្រាប់ ចំណែក Ronaldo ចាកចេញពី Inter មកចូលរួមជាមួយ Real ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៧។ គេបង្ហាញខ្លួនបាន ១២៧ប្រកួត រកបាន ៨៣គ្រាប់៕