Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Southampton អត់​កាត់​ប្រាក់​ខែ​កីឡាករ​ទេ​ តែ​ធ្វើ​រឿង​បែប​នេះ​វិញ

  • បោះពុម្ព

កីឡាករមកពីក្លឹបអង់គ្លេស Southampton រួមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅក្នុងក្លឹបនេះ បានធ្វើការឯកភាពគ្នានាថ្ងៃនេះ ក្នុងការពន្យារពេលបើកប្រាក់ខែ ១០ភាគរយរបស់ខ្លួន។

ការពន្យារពេលបើកប្រាក់ខែ ១០ភាគរយទាំងអស់គ្នានៅក្នុងក្លឹបខាងលើនេះ គឺធ្វើឡើងដើម្បីជួយដល់ក្លឹបនេះនាពេលខាងមុខ ដែលកំពុងរងនូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ យ៉ាងមិញ កីឡាករ ព្រមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅក្នុងនេះ បានឯកភាពពន្យារពេលបើកប្រាក់ខែ ១០ភាគរយ ចាប់ពីខែមេសានេះ រហូតដល់ខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ។

បន្ទាប់មកខាងក្លឹប Southampton នឹងបើកប្រាក់ខែ ១០ភាគរយនេះទៅឲ្យកីឡាករ ព្រមទាំងអ្នកដឹកនាំ និងគ្រូបង្គោលទាំងអស់នៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា ក្លឹប Southampton ជាក្លឹបទីមួយហើយ ដែលបានពន្យារពេលបើកប្រាក់ខែកីឡាករ ខណៈដែលក្លឹបមួយចំនួនផ្សេងទៀតបានកាត់ប្រាក់ខែកីឡាករ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្លឹបដែលកំពុងទទួលរងប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩មួយនេះ៕