Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real Madrid ​ទប់​អត់​ជាប់ ​ប្រកាស​កាត់​ប្រាក់​ឈ្នួល​១០​ទៅ​២០​%​ដែរ​ហើយ​

  • បោះពុម្ព

នៅថ្ងៃនេះក្រុម Real Madrid ដែលពីមុនមកបានប្រកាសថាអាចទប់ទល់ស្ថានភាពវិបត្តិគ្រា Covid-19 នេះ បានចេញមកប្រកាសថាក្លឹបខ្លួនក៏នឹងកាត់ប្រាក់ឈ្នួលកីឡាករ១០ទៅ២០%ដែរ។

ការប្រកាសនេះគឺក្រោយពីក្លឹបអធិរាជស បានចរចាជាមួយសមាជិកកីឡាករនិងបុគ្គលិកគ្នារួចរាល់ហើយដែរ។ ការកាត់ប្រាក់ឈ្នួលនេះ នឹងធ្វើរហូតដល់ចប់រដូវកាលនេះតែម្ដង។

ការកាត់នេះ មាន២ករណី ដោយទី១ប្រសិនបើរដូវកាលអាចបើកវិញបាន នោះប្រាក់ឈ្នួលនឹងកាត់ត្រឹមតែ១០%ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើរដូវកាលនេះមិនអាចត្រលប់វិញបាន នោះនឹងត្រូវកាត់២០%។

រំលឹកថាក្រុម Real Madrid បានប្រកាសនេះហាក់ដូចជាតិចជាងក្លឹបដទៃទៀត។ ជាក់ស្ដែងក្រុម FC Barcelona និង Atletico Madrid បានកាត់ប្រាក់ឈ្នួលរបស់កីឡាករខ្លួនរហូតដល់ទៅ៧០%ឯណោះ។

នេះជាដំណោះស្រាយមួយ សម្រាប់ក្លឹបទាំងអស់ ដើម្បីទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុដែលកើតឡើងអំឡុងពេល Covid-19 នេះ៕