Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramsey៖ ​ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា ប្រឹង​ហាត់​ដូច Ronaldo ​នោះ​ទេ​

  • បោះពុម្ព

Ramsey ខ្សែបម្រើដែលទើបផ្លាស់ទៅលេងនៅ Juventus នារដូវកាលនេះ បានបញ្ជាក់ថាខ្លួនមិនដែលឃើញនរណាម្នាក់ប្រឹងប្រែងហ្វឹកហាត់ដូច Cristiano Ronaldo នោះទេ។

អតីតកីឡាករ Arsenal ខាងលើបានផ្លាស់ទៅលេងនៅ Juventus ក្រោយពីអស់កុងត្រាជាមួយក្រុមកាំភ្លើងធំកាលពីរដូវកាលមុននេះ។ លេងនៅសេះបង្កង់រដូវកាលនេះ រូបគេមិនទាន់សម្របខ្លួនបាននៅឡើយទេ ប៉ុន្តែអ្វីដែលកីឡាករវែលមើលឃើញគឺសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់មិត្តរួមក្រុម Ronaldo តែម្ដង។

Ramsey បាននិយាយថា៖ “គាត់ជាអត្តពលិកពិសេស។ ដំបូងឡើយគាត់មកដល់ គឺតម្រង់ទៅរកកន្លែងហាត់ប្រាណ ហើយធ្វើវាជាប្រចាំតែម្ដង មុនទៅទីលានហ្វឹកហាត់។

គាត់ជាមនុស្សដែលចង់ឈ្នះគ្រប់ពេល។ មិនថាប្រកួតតូចឬធំ ឬមិត្តភាពនោះទេ។ អ្នកមិនបាច់ប្រាប់ខ្ញុំថា Ronaldo ល្អយ៉ាងណាឡើយ។ គាត់ជាកីឡាករដែលគ្រប់គ្នាសឹងមិនគួរឱ្យជឿថាមាននៅលើលោកនេះ”៕