Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ឺន​ មេឃា​ សមត្ថភាព​រឹតតែ​រីកចម្រើន​ ក្រោយ​អាច​យក​ឈ្នះ​រៀមច្បង​ លី​ ភា​

  • បោះពុម្ព

កូនប្រុសលោក អេ ភូថង គឺ ម៉ឺន មេឃា ឥលូវនេះរឹតតែវ៉ៃបានល្អ មានសមត្ថភាពរីកចម្រើនខ្លាំងបន្ទាប់ពីអាចយកឈ្នះរៀមច្បង លី ភា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននាជំនួបមិត្តភាពជាតិនិងជាតិលើសង្វៀន CNC។

ចំពោះការប្រកួតជាមួយរៀមច្បង លី ភា នេះមិនសូវពិបាកនោះឡើយសម្រាប់ ម៉ឺន មេឃា អាចនិយាយបានថាឈ្នះពិន្ទុដាច់តែម្ដង។ ពីមួយប្រកួតទៅមួយប្រកួតកូនប្រុសលោក អេភូថង ខាងលើនេះធ្វើបានល្អទៅបានល្អទៅ និងសន្សំបទពិសោធបានច្រើនជាពិសេសកាលដែលរូបគេបានប៉ះបរទេស។

អាវុធរបស់ មេឃា ធ្ងន់ៗ កណ្ដាប់ដៃ ស្នៀតទាត់ជើងក្រោម ការវ៉ៃដោយប្រយោលនេះតែម្ដង។ ប៉ះជាមួយ លី ភា កាលពីថ្ងៃសៅរ៍នេះខ្លួនវ៉ៃដកវ៉ៃដកបានល្អ ស្របពេលដៃគូវ៉ៃមិនទាន់ និងត្រឹមដើរចូលប៉ុណ្ណោះ។

រំលឹកដែរថា កីឡាករ ម៉ឺន មេឃា ជាកូនសិស្ស និងជាកូនបង្កើតរបស់លោក អេ ភូថង នៃក្លឹបប្រដាល់សមាគមកីឡាក្រសួងកសិកម្ម។ ប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃសៅរ៍ឈ្នះពិន្ទុលើ លី ភា នៅសង្វៀន CNC ៕