Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool ​នឹង​យក​កីឡាករ​ម្នាក់​នេះ ​បើ​លក់ Mane ​ឱ្យ Real Madrid ​

  • បោះពុម្ព

ក្រុម Liverpool បានរៀបគម្រោងជាស្រេចក្នុងការនាំយក Mbappe មករួមក្រុមវិញ ប្រសិនបើពួកគេលក់ខ្សែប្រយុទ្ធ Mane ឱ្យទៅក្រុម Real Madrid ។

Mane ទើបតែទទួលបានតម្លៃខ្លួន១៥០ ០០០ផោនក្នុង១សប្ដាហ៍ ជាមួយកុងត្រារហូតដល់ឆ្នាំ២០២៣ប៉ុណ្ណោះជាមួយក្រុម Liverpool ។ ប៉ុន្តែមានដំណឹងមកថា ក្លឹប Liverpool និង Real Madrid បានចរចាគ្នារឿងផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះទៅហើយ។

ដោយតម្លៃខ្លួនរបស់គេអាចមានរហូតដល់១៥០លានផោនឯណោះ។ ប្រសិនបើពិតជាចាកចេញមែន នោះក្រុមរបស់លោក Klopp នឹងត្រូវស្វែងរកអ្នកមកជំនួសហើយ។ ម្នាក់នោះ ត្រូវបានគេដឹងច្បាស់ថាជា Mbappe របស់ក្រុម PSG ។

Mane ផ្លាស់ពីក្រុម Southampton មកចូលរួមជាមួយ Liverpool នៅឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៣៤លានផោន។ រូបគេរកបាន៧៧គ្រាប់ហើយក្នុងការបង្ហាញខ្លួន១៦១ប្រកួតឱ្យក្រុមហង្សក្រហម និងបានក្លាយជាកីឡាករសំខាន់ម្នាក់ដែលបានជួយក្រុមឈ្នះពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន៕