Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃ​ខ្លួន Ronaldo ធ្លាក់​ចុះ​​យ៉ាង​គំហុក​ អំឡុង​វិបត្តិ​កូវីដ

  • បោះពុម្ព

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់CristianoRonaldoបានធ្លាក់តម្លៃខ្លួនយ៉ាងគំហុកគឺធ្លាក់មកជា ៦៥លានដុល្លារប៉ុណ្ណោះអំឡុងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩នេះ។

ក្នុងអាជីពជាកីឡាករបាល់ទាត់ Ronaldo ធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតនៅដើមឆ្នាំ ២០១៨គឺរហូតទៅដល់ជាង ១៣១លានដុល្លារឯណោះ ដែលកាលនោះខ្សែប្រយុទ្ធរូបនេះលេងនៅក្លឹប Real Madrid នៅឡើយ។

លុះមកលេងឲ្យក្លឹប Juventus ចុងឆ្នាំ ២០១៨កីឡាករបានធ្លាក់តម្លៃមកត្រឹមជាង ១០៩លានដុល្លារ ហើយក៏ធ្លាក់តម្លៃខ្លួនជាបន្តបន្ទាប់មករហូតដល់ ក្នុងកំឡុងពេលពិភពលោកមានវិបត្តិកូវីដ-១៩ ក៏បន្តធ្លាក់រហូតដល់ជាង ៦៥លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្នុងវិបត្តិកូវីដ-១៩នេះ មិនមែនតែកីឡាករ Ronaldo មួយទេដែលធ្លាក់តម្លៃខ្លួនគឺកីឡាករទាំងអស់នៅលើពិភពលោកនេះ ដោយសារតែវិបត្តិនេះបានធ្វើព្រឹត្តិការណ៍កីឡា ការប្រកួតបាល់ទាត់នានត្រូវបានផ្អាកទាំងអស់ជាបណ្ដោះអាសន្ន៕