បណ្តាញសង្គម

ពុទ្ធ ​ឆាយរិទ្ធី​ នៅ​តែ​មិន​អាច​សងសឹក​ ឡៅ​ ចន្ទ្រា​ បាន​កាល​ពី​ថ្ងៃ​សៅរ៍​

អ្នកប្រដាល់ល្បីប្រើក្បាច់ចម្រុះ ពុទ្ធ ឆាយរិទ្ធី នៅតែអាចសងសឹកទៅលើ ឡៅ ចន្ទ្រា បានកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុននេះលើសង្វៀន CNC ។

ជួបគ្នាលើកទី២ នេះអ្នកលេងគុនខ្មែរ ពុទ្ធ ឆាយរិទ្ធី ចង់យ៉ាប់ជាងមុនទៀត ចូលមិនចុះនោះឡើយ។ ឈរវ៉ៃប្រយោលមិនត្រូវ ចន្រ្ទា ចូលអោបចាប់ក៏ចាញ់កម្លាំងទៀត។

ចំពោះសិស្សគុនមកពីឆត្រយោង វិញគឺមិនសូវជាប្រឹងខ្លាំងក្លាប៉ុន្មានទេ ដោយសារតែជាជំនួបមិត្តភាពធម្មតា ពោលវ៉ៃមួយៗ និងចូលចាប់វ៉ៃជង្គង់សន្សំពិន្ទុ។

បញ្ចប់ការប្រកួតពេញ ៥ទឹក ឡៅ ចន្រ្ទា យកឈ្នះរៀមច្បង ពុទ្ធ ឆាយរិទ្ធី ជាលើកទី២ និងក្ដោបយកប្រាក់លានបូកបន្ថែមពីលើប្រាក់តម្លៃនៅគ្រានោះ។ ពុទ្ធ ឆាយរិទ្ធី ធ្លាប់ចាញ់ ចន្រ្ទា ម្ដងហើយកាលពីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ISI ដណ្ដើមប្រាក់២៤លានរៀល៕