Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sancho ​មាន​ជម្រើស​២ ​បើ​មិន​ទៅ Man Utd ​មាន​តែ​ទៅ​ក្លឹប​នេះ​

  • បោះពុម្ព

ខ្សែប្រយុទ្ធស្លាប Sancho នឹងជ្រើសរើសយក១ក្នុងចំណោមក្លឹប២គឺ Manchester United និង Real Madrid ក្រោយពីរូបគេបានច្រើនចោលសំណើរបស់ក្រុម Chelsea ទៅហើយ។

កីឡាករវ័យ២០ឆ្នាំដែលមានតម្លៃខ្លួនប្រមាណ១០០លានផោន រំពឹងថានឹងចាកចេញពីក្រុម Dortmund នៅចប់រដូវកាលនេះហើយ។ រដូវកាលល្អបំផុតរបស់កីឡាករអង់គ្លេសនេះ គឺបានជួយក្រុម Dortmund រកគ្រាប់បាល់បាន១៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១៩គ្រាប់ទាំងនៅ Bundesliga និង UEFA Champions League ។

យោងតាមកាសែតនៅអេស្ប៉ាញបានចុះផ្សាយថា Sancho នៅពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយពេលនេះរូបគេមានជម្រើស២ដើម្បីផ្លាស់ទៅលេងនៅថ្ងៃអនាគត គឺ Real Madrid និង Manchester United ។

សម្រាប់ Chelsea ដែលបង្ហាញចំណាប់អារម្មណ៍ដែរនោះ ត្រូវបានសាមីខ្លួនបដិសេធហើយ។ អតីតកីឡាកររបស់ក្រុម Man City រូបនេះ មានតម្លៃខ្លួនផ្ដាច់កុងត្រាប្រមាណជា១២០លានផោនឯណោះ៕