បណ្តាញសង្គម

Ligue 1 ត្រៀម​លេង​ឡើង​វិញ កំណត់​៣​ថ្ងៃ​ប្រកួត​ម្ដង​ៗ​ដើម្បី​ឲ្យ​ទាន់​ពេល

ប្រធានរបស់ Ligue 1 គ្រោងចាប់ផ្ដើមបន្តរដូវកាល២០១៩-២០ នៅថ្ងៃទី១៧ ខែ មិថុនា ជាមួយកាលវិភាគបញ្ចប់លីគនៅថ្ងៃទី ២៥ ខែ កក្កដា។

តាមសារព័ត៌មានរបស់បារាំង L'Equipe ឲ្យដឹងថា ក្លឹបទាំងអស់ប្រឈមនឹងការលេង៣ថ្ងៃម្ដងៗ ដើម្បីធានាពេលវេលាគ្រប់គ្រាន់សម្រាប់រកឃើញក្រុមដែលត្រូវកាត់ចោលនិងឡើងមកលីគកំពូលវិញ។

ហើយក៏ជាភាពងាយស្រួលស្វែងរកក្រុមដែលមានកៅអីលេងនៅពានអឺរ៉ុប Champions League និង Europa League ផងដែរ។ សេចក្ដីប្រកាសមួយចេញកាលពីថ្ងៃច័ន្ទបានរៀបរាប់ថា តាមរយៈការប្រជុំកាលពីថ្ងៃសុក្រសប្ដាហ៍មុន ស្ថាប័នគ្របគ្រងលីគបារាំង LFP បានបញ្ជាក់ថា មានចេតនាចង់រៀបចំការប្រកួតឲ្យដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ច្បាស់ត្រូវលេងបិទទ្វារឬយ៉ាងណា។

ការប្រកួតផ្ដាច់ព្រ័ត្រ Coupe de France រវាង PSG និង Lyon ត្រូវកំណត់លេងនៅថ្ងៃទី ២៧ មិថុនា។ ស្របពេលដែលការប្រកួតផ្ដាច់ព្រ័ត្រ Coupe de la Ligue របស់ក្រុមលោក Thomas Tuchel និង Saint-Étienne ត្រូវលេងនៅថ្ងៃទី ១១ ខែ កក្កដា៕