បណ្តាញសង្គម

Kubo ថា​ខ្លួន​ជា​កីឡាករ​ Madrid ប៉ុន្តែ​ Messi គឺជា​ Idol

Takefusa Kubo ដែលត្រូវបានគេប្រដូចទៅនឹង Lionel Messi ប្រចាំទ្វីបអាស៊ីនោះ បានសារភាពថាខ្លួនពិតជាបានហ្វឹកហាត់ និងលេងដោយយក Messi ជាគំរូពិតមែន។

តារាឆ្នើមជនជាតិជប៉ុនរូបនេះធ្លាប់លេងនៅក្លឹបយុវជនរបស់ Barcelona និងត្រូវបាន Real Madrid ទិញយកកាលពីខែមិថុនាឆ្នាំទៅ ពោលគឺជិត១ឆ្នាំមកហើយ។ ទោះ Messi ជានិមិត្តរូប ឬ Idol របស់ខ្លួនប៉ុន្តែ Kubo មើលឃើញថាខ្លួនគេបច្ចុប្បន្នជា Madridista។

ក្នុងវ័យទើប១៨ឆ្នាំ Kubo មិនទាន់អាចប្រជែងជម្រើសដំបូងនៅ Real Madrid នៅឡើយទេហើយរូបគេកំពុងលេងឲ្យ Mallorca ក្នុងលក្ខខណ្ឌខ្ចីជើងពី Madrid។ នៅទីនោះយុវជនមានស្រុកកំណើតនៅ Kawasaki បង្ហាញខ្លួនបាន២៤ប្រកួតស៊ុតបញ្ចូលទី៣គ្រាប់ និងបញ្ជូន២៕