Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡុង​ សុភី​ ចង់​ឲ្យ​មាន​ការ​ប្រកួត​ខ្មែរ​និង​ខ្មែរ​បែប​នេះ​ឲ្យ​បាន​ច្រើន​ព្រោះ...

  • បោះពុម្ព

អ្នកប្រដាល់ចាស់វស្សា ឡុង សុភី ថាចង់ឲ្យមានការប្រកួតខ្មែរប៉ះខ្មែរ ឬការប្រកួតដណ្ដើមប្រាក់លានបែបនេះឲ្យច្រើននៅពេលខាងមុខទៀត ព្រោះម្នាក់ៗរឹតតែខំប្រឹងហើយកីឡាករបានថវិកាច្រើនទៀតផងពេលប្រកួតម្ដងៗ។

ឡុង សុភី បានឲ្យដឹងថា រូបគេពិតជាសប្បាយចិត្តចំពោះការប្រកួតដណ្ដើមប្រាក់លានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅ CNC ហើយចង់ឲ្យខាងស្ថានីយរៀបចំការប្រកួតបែបនេះឲ្យច្រើនជាបន្តបន្ទាប់ទៀត។

ការដាក់ឲ្យកីឡាករល្បីៗជួរមុខប៉ះគ្នានេះ គឺជួយលើកតម្លៃកីឡាករខ្មែរ លើកតម្លៃគុនខ្មែរ ធ្វើឲ្យកីឡាករម្នាក់ៗខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតជាពិសេសអាចទទួលបានប្រាក់តម្លៃក៏ដូចជាប្រាក់រង្វាន់ច្រើនសម្រាប់ប្រើប្រាស់ដោះស្រាយជីវភាពគ្រួសារ។

រំលឹកដែរថា កីឡាករ ឡុង សុភី បានយកឈ្នះពិន្ទុលើសិស្សប្អូន វង្ស វិឆ័យ ដណ្ដើមបានប្រាក់១លានរៀលបន្ថែមទៀតបូកពីលើតម្លៃខ្លួនប្រកួតទៀតកាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នៅឯសង្វៀន CNC ៕