Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជក់ចិត្ត​មែន​កីឡាករ​កំពុង​ឡើង​កូដ​ ខេម​ ចាន់​ ប៉ះ​ វ៉ាន់​ វឿន​ វ៉ៃ​ពេញ​៥ទឹក​

  • បោះពុម្ព

ការប្រកួតមិត្តភាពជាតិ និងជាតិ ខេម ចាន់ ប៉ះ វ៉ាន់ វឿន ដណ្ដើមប្រាក់លានរបស់សង្វៀន CNC ពិតជាជក់ចិត្ត និងវ៉ៃគ្នាដោយមិនញញើតនោះឡើយកាលពីរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន។

អ្នកនិយមតាមដានគុនខ្មែរសុទ្ធតែដឹងហើយថា ខេម ចាន់ ជាកីឡាករមួយរូបដែលកំពុងឡើងកូដ និងប៊ិសបានទៅប្រកួតនៅឯប្រទេសជប៉ុនផងដែរ ប៉ុន្តែខកខានទៅវិញដោយសារជំងឺ COVID-19 ។

ងាកមកនិយាយពីការប្រកួតនេះវិញ ខេម ចាន់ ប៉ះ រៀមច្បង វ៉ាន់ វឿន គឺម្នាក់ៗចង់ឈ្នះរៀងខ្លួន ពោលមិនទុកពេលវេលាឲ្យខាតបង់នោះទេ វ៉ៃចេញតាមដែលអាចធ្វើទៅបាន។

ប៉ុន្តែទាំង វ៉ាន់ វឿន ក៏ដូចជា ខេម ចាន់ ចេញស្នៀតមួយៗប្រុងប្រយ័ត្នខ្ពស់ និងបិទការពារច្រើន។ អ្នកទាំងពីរនាក់ខាងលើនេះស្នៀតវ៉ៃដូចគ្នា ការចេញកណ្ដាប់ដៃរហ័ស រួមទាំងឆក់ទាត់ជើងក្រោមជារឿយ និយាយរួមមិនឲ្យលើស មិនឲ្យខ្វះគ្នាឡើយ។

បញ្ចប់ ៥ទឹក គឺចាញ់ឈ្នះដោយប្រផឹតប្រផើយប៉ុណ្ណោះ ជ័យជម្នះបានលើ វ៉ាន់ វឿន និងទទួលបានប្រាក់លានកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ៕