Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះ​បារាំង​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន Neymar ​អាច​មក​ប៉ារីស​បាន​ព្រោះ​តែ​រឿង​នេះ

  • បោះពុម្ព

ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar នៅតែអាចមកប្រទេសបារាំងបាន ទោះជាសាធារណរដ្ឋមួយនេះ ស្ថិតក្នុងគ្រាអាសន្នក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Parisien។

សារព័ត៌មាននេះបានដកស្រង់ការលើកឡើងរបស់ក្រសួងការបរទេសបារាំងកាលពីថ្ងៃអង្គារថា ជនបរទេសនៅតែអាចមកប្រទេសបារាំងបាន ទោះជាប្រទេសនេះបិទរហូតដល់ថ្ងៃទី១១ ខែឧសភាក៏ដោយ។

ការមកបាននេះ លុះត្រាតែមានលក្ខខ័ណ្ឌ ៣ចំនុច៖ ១. មានទីលំនៅអចិន្ត្រៃយ៍នៅប្រទេសបារាំង ២. មានលិខិតស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព (អត់ទាន់ហួសថ្ងៃ) ៣. ការត្រលប់មកវិញ ដោយយន្តហោះឯកជន។

ចំណែកឯ Neymar វិញ មានគ្រប់លក្ខខ័ណ្ឌរបស់គេទាំងអស់។ កាលពីខែមីនា កន្លងទៅ មានសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា យន្តហោះ Neymar ត្រូវបានគេបញ្ជាឲ្យត្រលប់ទៅប្រេស៊ីលវិញភ្លាមៗក្រោយប្រទេសបារាំងដាក់ក្នុងភាពអាសន្ន៕