Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​អ្នក​វិភាគ៖ ​បាល់ទាត់​នឹង​ត្រូវ​លេង​គ្មាន​អ្នក​គាំទ្រ ​១៨​ខែ​

  • បោះពុម្ព

ក្រុមអ្នកវិភាគមើលឃើញថាស្ថានភាពបច្ចុប្បន្ននេះ ដោយសារតែវិបត្តិមេរោគ Covid-19 នឹងធ្វើឱ្យវិស័យបាល់ទាត់ត្រូវលេងដោយបិទទ្វាររយៈពេល១៨ខែខាងមុខ។

លីគបាល់ទាត់ទាំងអស់នៅអឺរ៉ុប សុទ្ធតែរងផលប៉ះពាល់ដោយសារតែមេរោគ Covid-19 វាយប្រហារ បណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ក្រុមអ្នកវិភាគមើលឃើញថាមេរោគនេះ វាបានធ្វើឱ្យវិស័យបាល់ទាត់ផ្លាស់ប្ដូរទាំងស្រុងតែម្ដងនៅពេលអនាគត។

បើទោះជាលីគបាល់ទាត់ប្រទេសណាអាចបើកដំណើរការវិញក៏ដោយ ក៏ពួកគេត្រូវលេងបិទទ្វារសិនដែរ មិនអាចឱ្យអ្នកគាំទ្រចូលមើលពេញកីឡដ្ឋានបាននោះទេ។ ការលេងបិទទ្វារនេះ អាចនឹងប្រើពេលដល់ទោ១៨ខែឯណោះ ទើបអាចឱ្យអ្នកគាំទ្រចូលទស្សនាវិញបាន។

អ្នកគាំទ្រអាចចូលទស្សនាពេញកីឡដ្ឋានបានវិញ នៅពេលដែលវ៉ាក់សាំងការពារមេរោគ Covid-19 ត្រូវរកឃើញ និងបានប្រើប្រាស់ទូលំទូលាយ៕