Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ដឹក​នាំ​ Spurs កើត​ឬ​អត់​នឹង​ដឹង​នៅ​រដូវ​កាល​ក្រោយ​

  • បោះពុម្ព

ការប្រកាសចូលកាន់ដំណែងជាអ្នកចាត់ការរបស់ Tottenham Hotspur របស់ Jose Mourinho បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីចុងឆ្នាំ២០១៩កន្លងទៅ។

ភ្ញាក់ផ្អើលដោយសារ Jose Mourinho ធ្លាប់សន្យាកាលដឹកនាំ Chelsea ថាលោកនឹងមិនទៅចូលរួមជាមួយ Tottenham ដែលជាគូប្រជែងនៅទីក្រុងឡុងជាមួយក្លឹបរហស្សនាមថាតោខៀវដាច់ខាត។ យ៉ាងណាភាពលេចធ្លោរបស់លោកល្អបានតែដំបូងប៉ុណ្ណោះរួចក៏ស្រុតចុះវិញក្រោយដឹកនាំក្រុមចាញ់ និងធ្លាក់ចេញពីពានធំៗបន្តបន្ទាប់។

មូលហេតុពីក្រោយការមិនជោគជ័យរដូវកាលដំបូងជាមួយ Spurs គឺដោយសារ Mourinho មកកាន់ក្លឹបហាក់យឺតពេលបន្តិចហើយ ពោលគឺក្រោយការដោះដូរធំត្រូវបិទទ្វារ ចំណែកខ្សែប្រយុទ្ធសំខាន់ៗដូចជា Kane និង Son ក៏រងរបួសថែមទៀត ដូច្នេះបុរសសញ្ជាតិព័រទុយហ្គាល់សំណូមពរឲ្យគ្រប់គ្នាវាយតម្លៃលោកចាប់ពីរដូវកាលក្រោយទៅ៕