Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Inter ចង់​បាន​ Griezmann ពី​ Barcelona ដូរ​គ្នា​​ជាមួយ​​ Martinez

  • បោះពុម្ព

Inter បានទាមទារឲ្យ Barcelona យក Antoine Griezmann មកដូរគ្នាបើសិនជាក្លឹបយក្សរបស់អេស្ប៉ាញនៅតែចិញ្ចឹមចិត្តចង់បាន Lautaro Martinez។

Martinez វ័យ២២ឆ្នាំ កំពុងទាក់ទងយ៉ាងក្ដៅគគុកពីសំណាក់ក្រុមជើងឯក LaLiga ក្រោយឡើងជើងនៅក្របខ័ណ្ឌ Serie A។ យ៉ាងណា Inter ចង់បានកីឡាករណាម្នាក់ដ៏សក្ដិសមសម្រាប់ជំនួសកីឡាករអាហ្សង់ទីនរូបនេះ ហើយ Griezmann ជាជម្រើសល្អបំផុត។

Griezmann ចាប់ផ្ដើមរដូវកាលដំបូងមិនសូវល្អប៉ុន្មានទេជាមួយ Barcelona ពោលគឺខុសការរំពឹងទុកពីសំណាក់គ្រូបង្វឹកដែលទាមទាររូបគេលេងឲ្យដល់កម្រិតកំពូល។ Martinez ឯណោះវិញស៊ុតបញ្ចូលទី១៦គ្រាប់ហើយក្នុងការបង្ហាញខ្លួន៣១គ្រាប់ឲ្យ Inter៕