Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូលទីឡូអង្គរ ​ដក​កីឡាករ​២​រូប ​ក្រោយ​ធ្វើ​រឿង​មិន​សម​ជា​កីឡាករ​អាជីព​

  • បោះពុម្ព

ក្លឹបបាល់ទាត់ សូលទីឡូអង្គរ បានប្រកាសបញ្ចប់កិច្ចសន្យាកីឡាករ២រូប ក្រោយពីពួកគេធ្វើរឿងមិនសមជាកីឡាករអាជីព ខុសវិន័យរបស់ក្លឹប។

កីឡាករទាំងពីរនាក់នោះគឺ កីឡាករ សឿង បញ្ញា និងប្រាក់ សុវណ្ណពិសិដ្ឋ។ ក្លឹប សូលទីឡូអង្គរ បានបង្ហោះនៅលើបណ្ដាញសង្គមថា៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ មានការសោកស្តាយជាខ្លាំង និងសូមជូនដំណឹងពីការបញ្ចប់កិច្ចសន្យាកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ និងសឿង បញ្ញា ពីក្លឹបចាប់ពីពេលនេះតទៅ ដោយសារមិនគោរពវិន័យក្លិប ក្នុងនាមជាកីឡាករអាជីព។វាជាការសម្រេចចិត្តយ៉ាងលំបាក តែយើងត្រូវតែធ្វើ ដើម្បីជាគម្រូ កុំអោយកើតមានលើកីឡាករផ្សេងៗ៕