Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ស្គាល់​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់ Barcelona ទាំង​ក្មេង​ទាំង​មាន​ទេពកោសល្យ

  • បោះពុម្ព

កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ Barcelona បានចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ យកខ្សែប្រយុទ្ធវ័យក្មេង Francisco Trincao ពីក្លឹប Braga ប្រទេសព័រទុយហ្គាល់ ក្នុងតម្លៃខ្លួនផ្ដាច់កុងត្រា ៤៣៥លានផោន។

លេងឱ្យក្លឹប Braga គ្រប់ការប្រកួតទាំងអស់រដូវកាលនេះ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ U21 បង្ហាញខ្លួនបាន២៩ដង និងស៊ុតបញ្ចូលទីបាន ៧គ្រាប់។ Francisco Trincao វ័យ២០ឆ្នាំ ដែលនឹងទៅលេងនៅទឹកដី Camp Nou រដូវកាលក្រោយ គឺជា Top-scorer (៥គ្រាប់) នៅពានរង្វាន់ 2018 European Under-19 Championships ជាពេលប្រទេសព័រទុយហ្គាល់លើកពាន ដោយផ្ដួលប្រទេសអ៊ីតាលី ក្នុងលទ្ធផលកាត់សេចក្ដី ៤-៣។

បើតាមគេហទំព័រ Goal ខ្សែប្រយុទ្ធនេះ អាចលេងបានគ្រប់តួនាទីនៅតំបន់ជួរមុខ ដែលនឹងជួយក្លឹបអ្នកមានបុណ្យបានច្រើន ពេលគេផ្លាស់ទៅប្រទេសអេស្ប៉ាញរដូវកាលក្រោយ។

ថ្មីៗនេះតំណែងកីឡាករមួយចំនួនរបស់ Barcelona បានផ្ដើមរង្គោះរង្គើខ្លាំងដូចជា Antoine Griezmann និង Philippe Coutinho ជាដើម ហើយខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter ត្រូវបានគេភ្ជាប់ខ្លាំងថានឹងមកលេងនៅក្លឹបអ្នកមានបុណ្យ និងមានពាក្យចចាមអារ៉ាមទៀតថា Neymar នឹងវិលមកវិញ បន្ទាប់ពីផ្ទេរទៅ PSG ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាបាល់ទាត់ពិភពលោក ២២២ លានអឹរ៉ូកាលពីឆ្នាំ ២០១៧៕