Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាក់ សុវណ្ណារ៉ា៖ លីគ​ឆ្នាំ​នេះ​យើង​មិន​ប្រជែង​ ដណ្ដើមយក Top 4 ទេ

  • បោះពុម្ព

លោកគ្រូបង្គោលក្លឹបបាល់ទាត់ អគ្គស្នងការនគរបាលជាតិ ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ពីទិសដៅឆ្នាំនេះក្លឹបរបស់លោក មិនប្រជែងដណ្ដើមយក Top 4 ឡើយ ដោយផ្អែកលើហេតុផលមួយចំនួន និងគោរពតាមចក្ខុវិស័យរបស់ក្លឹប។

ការកំណត់គោលដៅត្រឹមលេខ៧ ក្នុងលីគកំពូលកម្ពុជាក្នុងឆ្នាំនេះ ព្រោះគ្រូបង្វឹកកម្រិត Pro License មើលឃើញថា បណ្ដាក្លឹបធំៗរៀបចំបានល្អប្រសើរ ខណៈកីឡាករខ្មែរ-បរទេសរបស់ក្លឹបនគរបាលជាតិ ទៀតសោតនៅមានកម្រិត ដូច្នេះក្លឹបពិបាកប្រជែងយក Top 4។

អតីតគ្រូបឹងកេតបញ្ជាក់៖ «យើងសម្លឹងមើលឃើញក្លឹបធំៗ ដែលការរៀបចំរបស់គេវាល្អប្រសើរ។ យើងដឹងហើយក្លឹបធំៗទាំងប៉ុន្មានក្លឹបហ្នឹង មិនអ៊ីចឹងអ្ហី! ដូច្នេះមានក្លឹបផ្សេងទៀត ដែលយើងត្រៀមប្រជែងជាមួយដូចជា សូលទីឡូអង្គរ អង្គរថាយហ្គ័រ និងគិរីវង់សុខសែនជ័យ ជាដើម។

ទី២ យើងដឹងហើយថា កីឡាករល្អៗទាំងខ្មែរបរទេស សម្រុកទៅរកក្លឹបល្បី ខាងនគរបាលជាតិមិនទាន់ដល់កម្រិតហ្នឹងទេ»។ ចំណែកគោលការណ៍ បើតាមការឱ្យដឹងរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ក្លឹបបានដាក់ផែនការបីឆ្នាំ ដើម្បីពង្រឹងសមត្ថភាព ប្រជែងដណ្ដើមយក Top 4 វិញ ជាក់ស្ដែងក្លឹបនគរបាលជាតិបានរុះរើកីឡាករ និងរចនាសម្ព័ន្ធការងារទ្រង់ទ្រាយធំកាលពីឆ្នាំទៅមិញ។

«យើងមានផែនការច្បាស់លាស់ សម្រាប់ធ្វើការងារហ្នឹង យើងដាក់ផែនការបីឆ្នាំ ដើម្បីឱ្យក្លឹបឈានទៅដល់ Top 4។ កាលពីឆ្នាំទៅមិនបានន័យថា យើងបរាជ័យទេ គ្រាន់ជាការចាប់ផ្ដើមដំបូងនៃការកែប្រែរចនាសម្ព័ន្ធការងារ។

អ្វីក៏ដោយយើងត្រូវការពេលវេលា យើងមិនចេះធ្វើទៅតាមអារម្មណ៍របស់យើង តាមចិត្តយើងចង់បានទេ»។ តាមសម្ដីរបស់លោក ប្រាក់ សុវណ្ណារ៉ា កីឡាករ ក្លឹប រួមទាំងលោកផ្ទាល់ បានតែនឹងកំពុងខិតខំប្រឹងប្រែងធ្វើតាមគោលការណ៍ ហើយលោកជឿជាក់ឆ្នាំក្រោយនេះ ក្លឹបនគរបាលជាតិ នឹងកាន់តែធ្វើបានល្អ។

អតីតគ្រូជម្រើសដដែលពន្យល់ថា៖ «យើងឃើញហើយតើ ការប្រកួតជាមួយក្លឹបធំៗជួបជាមួយ វិសាខា ណាហ្គា និងបឹងកេត យើងបានបង្ហាញពីកម្រិតដែលយើងលេងហើយ។ គ្រាន់តែថាវាទាក់ទងគុណភាពកីឡាករដែលយើងមានបណ្ដោះអាសន្ននេះ ដែលនឹងមានប្រែប្រួលនៅឆ្នាំក្រោយ។

អាហ្នឹងជាភស្តុតាងមួយដឹងថា ឆ្នាំហ្នឹងកម្រិតយើងនៅប៉ុណ្ណា ហើយឆ្នាំក្រោយយើងត្រូវធ្វើអីធ្វើអីបន្តទៀត។ ហ្នឹងហើយ! គ្រាន់តែវាសំណាងមិនល្អបន្តិច ព្រោះបីប្រកួតដំបូង យើងជួបសុទ្ធតែក្រុមខ្លាំងៗ»៕