បណ្តាញសង្គម

បង្ហាញ​ទិន្នន័យ​ថ្មី ប្រទេស​​ដែល​មាន​កីឡាករ​ទៅ​លេង​ក្រៅ​ស្រុក​ច្រើន​ជាង​គេ

ប្រេស៊ីលឈរនៅចំណាត់ថ្នាក់ទីមួយមានកីឡាករបាល់ទាត់ទៅប្រកបអាជីពក្រៅស្រុកច្រើនជាងគេង អំឡុងឆ្នាំ២០១៩។

តាមទិន្នន័យថ្មីដែលបានបង្ហាញកីឡាករប្រេស៊ីល១ ៦០០នាក់បានចេញទៅលេងនៅក្រៅស្រុកឆ្នាំមុន ដែលចំនួននេះច្រើនជាងប្រទេសនានាទាំងអស់។ បារាំងឈរនៅលេខរៀងទី២មាន១ ០២៧នាក់ ខណៈអាហ្សង់ទីននៅលេខ៣មាន៩៧២នាក់។ សម្រាប់អង់គ្លេសវិញក្ដោបតំណែងលេខ៤មាន៥៦៥នាក់។

Premier League គឺជាលីគដែលមានជាងគេលើលោក ដែលធ្វើឲ្យកីឡាករពិបាកសម្រេចចិត្តចេញទៅលេងក្រៅស្រុក។ ប៉ុន្តែតាមទិន្នន័យរបស់ CIES Football Observator បានបង្ហាញថា តាមពិតទៅមានកីឡាករអង់គ្លេសច្រើនចេញទៅក្រៅស្រុកនៅឆ្នាំមុន៕

ខាងក្រោមជាតារាងចំណាត់ថ្នាក់ប្រទេសមានកីឡាករទៅលេងក្រៅស្រុកច្រើនជាងគេ៖