បណ្តាញសង្គម

ខ្លាច Barca យក Neymar ទៅ​វិញ PSG ចង់​ដំឡើង​ប្រាក់​​ដល់​៦៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍

ក្លឹប Paris Saint-Germain នឹងផ្ដល់ Neymar នូវកិច្ចសន្យាថ្មីទទួលបានប្រាក់៣៣លានផោនក្នុងមួយឆ្នាំ ដើម្បីទាក់ទាញឲ្យគេកុំឲ្យទៅ Barcelona វិញ។

កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានទាក់ទងឲ្យត្រលប់ទៅកាន់កីឡដ្ឋាន Nou-Camp វិញ ដែលជាកន្លែងគេធ្លាប់លេងឲ្យ Barcelona រវាងឆ្នាំ២០១៣-២០១៧ មុនពេលចាកចេញក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោនទៅទីក្រុងប៉ារីស។

ប៉ុន្តែបើតាមសារព័ត៌មានអេស្ប៉ាញ Diario Sport ឲ្យដឹងថា នាយកផ្នែកកីឡាកររបស់ក្លឹប PSG លោក Leonardo នឹងធ្វើការប្រឹងប្រែងចង Neymar ឲ្យនៅជាមួយក្លឹបដល់ឆ្នាំ២០២៥ ជាមួយថ្លៃនឿយហត់៦៤ម៉ឺនផោនក្នុងមួយសប្ដាហ៍។

កិច្ចសន្យាថ្មីនេះនឹងនាំមកនូវប្រាក់ខែរបស់ Neymar កាន់តែខិតជិតទៅនឹងកីឡាករបាល់ទាត់២នាក់នៅលើពិភពលោកដែលរកចំណូលបានច្រើនជាងគេគឺ Lionel Messi នៅ Barcelona និង Cristiano Ronaldo នៅក្លឹប Juventus។ Neymar រកបាន១៨គ្រាប់ និង Assist ១០គ្រាប់ គិតគ្រប់កម្មវិធីឲ្យ PSG រដូវកាលនេះ និងបច្ចុប្បន្នមានចំណូល៦០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕