នៅផ្ទះអផ្សុកពេក Balotelli គ្រោងវីដេអូឡាយជាមួយតារាសិចអ៊ីតាលីម្នាក់ តែត្រូវបរាជ័យ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ក្លឹបថ្មីរបស់ Mario Balotteli បានដាក់បម្រាមគេមិនឲ្យវីដេអូឡាយជាមួយតារាសិចល្បីឈ្មោះម្នាក់។ អតីតកីឡាកររបស់ក្លឹប Manchester City និង Liverpool កំពុងលេងឲ្យក្លឹប Brescia នៃលីគកំពូលរបស់អ៊ីតាលី។
មួយរយៈចុងក្រោយនេះ Balotelli បានធ្វើការវីដេអូឡាយជាច្រើនលើបណ្ដាញសង្គម Instagram ស្របពេលដែល Serie A កំពុងផ្អាកដោយសារវីរុសកូរ៉ូណា។ ថ្មីៗនេះគេទើបតែនិយាយគ្នាជាមួយវីរបុរស Arsenal លោក Thierry Henry។
ក្លឹប Brescia បានចូលមកជ្រៀតជ្រែកពេលដែលឭថា កីឡាករវ័យ២៩ឆ្នាំប្រកាសចង់និយាយវីដេអូឡាយជាមួយតារាសិចលោក Rocco Siffredi កាលពីថ្ងៃសៅរ៍។ ប្រធានក្លឹប Brescia លោក Massimo Cellino បានទូរសព្ទទៅកាន់ Balotelli ឲ្យបញ្ឈប់គម្រោងនេះ។ Siffredi គឺជាតារាសិចល្បីឈ្មោះម្នាក់នៅអ៊ីតាលីនិងជុំវិញតំបន់អឺរ៉ុប ធ្លាប់ថតជាង១ ៣០០រឿង៕