ខ្សែប្រយុទ្ធ Inter Milan កីឡាករ Romelu Lukaku បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររួមក្លឹបរបស់គេមួយចំនួនធំ បានឆ្លងកូវីដ-១៩ តាំងពីខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ។
Lukaku បាននិយាយថា ៖ " កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅហ្នឹងពួកយើងបានឈប់សម្រាកមួយអាទិត្យពេញ ហើយយើងត្រលប់មកហ្វឹកហាត់វិញ ក្នុងពេលនោះខ្ញុំហ៊ានធានាថាកីឡាករ ២៣នាក់ក្នុងចំណោម ២៥នាក់បានកើត ជំងឺកូវីដ-១៩រួចហើយ។
ខ្សែប្រយុទ្ធរូបនេះបានបន្តថា ៖ " ពួកយើងបានលេងតទល់នឹងក្លឹប Cagliari Calcio កាលពីខែមករា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីលេងបាន ២៥នាទី ខ្សែបម្រើមួយ របស់យើង បានចេញពីការប្រកួតដោយសារតែ គេមិនអាចបន្តដោយជិតសន្លប់ថែមទៀតផង " ។
ខ្សែប្រយុទ្ធបែលហ្សិកវ័យ ២៦ឆ្នាំនេះបានបន្ថែមថា កីឡាករខ្លះមានអាការៈ ក្អក និងខ្លះទៀតថែមទាំងរូបគេផងដែរនោះមាន អាការៈគ្រុនក្ដៅ តែពួកគេមិនដែលបានធ្វើការតេស្ដស្វែងរកជំងឺនេះទេ៕