Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជាប់​នៅ​ក្នុង​ផ្ទះ​យូរ​ កីឡាករ​ Man Utd ខ្លះ​ត្រូវ​ឆ្កែ​ខាំ​ ខ្លះ​​រលាក​ដៃ​ជើង​ពេល​ធ្វើ​ម្ហូប

  • បោះពុម្ព

កីឡាករមួយចំនួនរបស់ក្លឹប Manchester United ត្រូវបានរងគ្រោះថ្នាក់ក្នុងពេលចម្អិនអាហារ និងខ្លះទៀតត្រូវបានឆ្កែខាំកាលពីពេលថ្មីៗនេះ បើយោងតាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំក្លឹបនេះផ្ទាល់គឺ លោក Steve McNally។

ករណីរងគ្រោះថ្នាក់ក្នុងពេលចម្អិនអាហារនេះ កើតឡើងបន្ទាប់កីឡាករមួយចំនួននោះបានធ្វើការសាកល្បងចម្អិនអាហារដោយខ្លួនក្នុងកំឡុងពេលឈប់សម្រាកដោយសារកូវីដ-១៩ ហើយជាលទ្ធផលពួកគេក៏ត្រូវបានរលាកដៃជើង ក្នុងពេលចម្អិន។

យ៉ាងណាមិញ ទោះជាជួបគ្រោះថ្នាក់បែបនេះក្ដី គ្រូពេទ្យខាងលើនេះបានបញ្ជាក់ថា ពួកគេមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេគ្រាន់តែរលាកដៃជើងធម្មតា។ រីឯអ្នករងរបួសដោយឆ្កែខាំវិញ ក៏មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរផងដែរ គ្រាន់តែមានរបួសធម្មតាៗប៉ុណ្ណោះ៕