Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​សហព័ន្ធ​បាល់ទាត់​មីយ៉ាន់ម៉ា ​ផ្ដល់​១​លាន​ដុល្លារ ​ដើម្បី​ប្រយុទ្ធ​មេរោគ Covid-19 ​

  • បោះពុម្ព

លោក Zaw Zaw ប្រធានសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា បានប្រកាសផ្ដល់ប្រាក់១លានដុល្លារ ឱ្យទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។

មីយ៉ាន់ម៉ា ទើបតែរកឃើញករណីឆ្លងក្រោយកម្ពុជាទេ ប៉ុន្តែពួកគេមានអ្នកស្លាប់ និងចំនួនឆ្លងលឿន។ ដោយបច្ចុប្បន្ននេះរកឃើញដល់ទៅ១២៧នាក់ទៅហើយ និងមានអ្នកស្លាប់៤នាក់ ទើបជាសះស្បើយបាន៩នាក់ប៉ុណ្ណោះ។

ដោយសារតែមើលឃើញករណីឆ្លងលឿននេះហើយ ទើបបានជាអ្នកមានទ្រព្យក្នុងប្រទេសនេះ ផ្ដល់ប្រាក់ជាច្រើនជូនទៅខាងរដ្ឋាភិបាលដើម្បីទប់ស្កាត់មេរោគ។ លោក Zaw Zaw ដែលជាប្រធានសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ាក៏ស្ថិតក្នុងចំណោមអ្នកបរិច្ចាគប្រាក់ផងដែរ។

លោកបានផ្ដល់ប្រាក់១លានដុល្លារ និងទិញសម្ភារៈពេទ្យជាច្រើនទៀត ដើម្បីជួយដល់ប្រទេសខ្លួន យកឈ្នះលើមេរោគកាចសាហាវមួយនេះ៕