Premier League ត្រូវបានគេស្គាល់ថាជាក្របខ័ណ្ឌកំពូលដែលមានការប្រកួតប្រជែងខ្ពស់បំផុតក្នុងចំណោមលីគកំពូលនានានៅទ្វីបអឺរ៉ុប។
ក្របខ័ណ្ឌដ៏មានប្រជាប្រិយភាពនេះមានក្រុមខ្លាំងៗប្រជែងពានជាច្រើនដូចជា Manchester City, Liverpool, Chelsea, Tottenham, Arsenal, Leicester និង Manchester United ជាដើម។ ក្រៅពីនោះក្រុមតូចៗវិញក៏មិនងាយយកបំបាក់ដែរ ហើយការប្រកួតខ្លះក្រុមអន់អាចស៊ីក្រុមខ្លាំងក៏មាន។
យ៉ាងណា Premier League អាចនឹងមានក្លឹបយក្សថ្មីមួយក្រោយ Newcastle កំពុងត្រូវបានមហាសេដ្ឋីមកពីអារ៉ាប់ចែចូវ ហើយអាចនឹងជោគជ័យក្នុងពេលឆាប់ៗ។ ព្រះអង្គម្ចាស់ Mohammed bin Salman គឺជាមហាសេដ្ឋីមានទ្រព្យច្រើនលើសលប់ប្រមាណ៣២០ពាន់លានពោលគឺច្រើនជាងសេដ្ឋី Manchester City រាប់សិនដង។
ព្រះអង្គគឺជារជ្ជទាយាទ (អនាគតស្ដេចគ្រងរាជ្យ) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកពីទ្វីបអាស៊ីតំបន់អារ៉ាប់ ហើយទ្រង់គឺជាបុគ្គលនៅពីក្រោយការទិញក្លឹប Newcastle ពីលោក Mike Ashley ជាម្ចាស់ក្លឹបចាស់៕