Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd ​អាច​លក់​២​នាក់​នេះ ដើម្បី​យក Sancho ​ឱ្យ​បាន​រដូវ​កាល​ក្រោយ​

  • បោះពុម្ព

ក្រុមបិសាចក្រហម Mancheter United អាចនឹងលក់កីឡាករ២នាក់ចេញគឺ Paul Pogba និង Jesse Lingard ដើម្បីយកប្រាក់ទិញកីឡាករ Sancho ពីក្រុម Dortmund ឱ្យបាន។

តម្លៃខ្លួនរបស់ Sancho អាចដល់១០០លានផោន។ ដូច្នេះហើយ ក្រុម Man Utd ត្រូវតែស្វះស្វែងលក់កីឡាករខ្លះចេញ ដើម្បីបានប្រាក់ក៏ដូចជាមានកន្លែងសម្រាប់ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងម្នាក់នេះ។

បើតាមប្រភពនៅអង់គ្លេស បានបញ្ជាក់ថាកីឡាករ២នាក់ដែលក្រុមបិសាចក្រហមអាចនឹងលក់ចេញគឺ Paul Pogba និង Jesse Lingard។ Pogba កំពុងត្រូវបានក្រុម Juventus និង Real Madrid ចង់បាន។

កីឡាករបារាំងម្នាក់នេះ អាចមានតម្លៃខ្លួនខ្ពស់ ត្បិតអីក្រុមរបស់លោក Zidane តាមចរចាទិញយកតាំងពីរដូវកាលមុនមក។ ខណៈដែល Juventus ឯណោះ ក៏ចង់បានរូបគេខ្លាំងផងដែរ ដើម្បីយកទៅលេងនៅអ៊ីតាលីវិញ។ ដោយឡែក Lingaard វិញ ក៏មានគេចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែតម្លៃខ្លួនវិញអាចមិនបានច្រើននោះទេ ព្រោះរូបគេបង្ហាញទម្រង់លេងមិនល្អឡើយមួយរយៈនេះ៕