Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំកូរ៉េខាងជើង នៅរស់រានមានជីវិត និងមានសុខភាពល្អ

  • បោះពុម្ព

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន “នៅរស់ ហើយមានសុខភាពល្អ” នេះបើតាមសំដីទីប្រឹក្សាសន្តិសុខកំពូលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថ្លែងបដិសេធពាក្យចចាមអារាម ជុំវិញបញ្ហាសុខភាពរបស់លោកគីមបន្ទាប់ពីអវត្តមានរបស់លោក ក្នុងថ្ងៃគម្រប់ខួបដ៏សំខាន់មួយ។

ទីប្រឹក្សារូបនេះ បាននិយាយថា លោកគីម បានស្នាក់នៅទីក្រុងវ៉ុនសាន ដែលជាទីក្រុងរមណីយដ្ឋានមួយនៅភាគខាងកើតនៃប្រទេស ចាប់តាំងពីថ្ងៃទី ១៣ ខែមេសា។ លោក បានបន្ថែមថា៖ «រហូតមកដល់ពេលនេះ គ្មានចលនាអ្វី គួរឱ្យសង្ស័យណាមួយ ត្រូវបានគេរកឃើញឡើយ។

ការសន្និដ្ឋានអំពីសុខភាពរបស់លោកគីម បានសាយភាយ ចាប់តាំងពីអវត្តមានដ៏លេចធ្លោរបស់លោក ពីពិធីអបអរសាទរថ្ងៃទី 15 ខែមេសា សម្រាប់ថ្ងៃកំណើតជីតារបស់លោក គឺលោកគីមអ៊ីលស៊ុង-ដែលជាស្ថាបនិកកូរ៉េខាងជើង - ជាថ្ងៃសំខាន់បំផុតនៅក្នុងប្រតិទិននយបាយរបស់ប្រទេស។

លោកគីម មិនបានបង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីធ្វើជាអធិបតី ក្នុងកិច្ចប្រជុំនយោបាយគណបក្សពលករ នៅថ្ងៃទី ១១ ខែមេសា ហើយនៅថ្ងៃបន្ទាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា លោកកំពុងពិនិត្យមើលយន្តហោះចម្បាំងនៅអង្គភាពការពារដែនអាកាស នេះបើតាមការផ្សាយរបស់ CNA-សឹង្ហបុរី កាលពីរសៀលថ្ងៃចន្ទ។